បរទេស៖ ប៉ូលិសឆេកបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស ១៤ នាក់ និងធ្វើឱ្យរបួស ២២ នាក់ផ្សេងទៀត នៅក្នុងការ បាញ់ប្រហារនៅឯសាកលវិទ្យាល័យ Charles ក្នុងទីក្រុង Prague កាលពីថ្ងៃព្រហស្បតិ៍។ អ្នកបាញ់ប្រហារ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ជានិស្សិតនៅសាកលវិទ្យាល័យ ត្រូវបានគេ “សម្លាប់” នៅកន្លែងកើតហេតុ ។...
បរទេស៖រដ្ឋមន្ត្រីការពារជាតិប្រទេសឆេកលោកស្រី Jana Cernochova បាននិយាយថា អង្គការសហប្រជាជាតិបានបាត់បង់ភាពជឿជាក់ទាំងអស់ ហើយសាធារណរដ្ឋឆេកគួរតែធ្វើការចាកចេញពីអង្គការអន្តរជាតិមួយនេះ។ យោងតាមការចេញផ្សាយដោយ RT លោកស្រីបានលើកឡើងពីការបោះឆ្នោតកាលពីថ្ងៃសុក្រ ដែលឃើញរដ្ឋសមាជិកភាគច្រើនគាំទ្រការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាភស្តុតាងដែលបង្ហាញថាអង្គការសហប្រជាជាតិពេញចិត្តចំពោះលទ្ធផលនេះ។ នៅក្នុងការបង្ហោះមួយរបស់លោកស្រីនៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍លោកស្រី Cernochova បានសរសេរថា មានតែប្រទេសចំនួន១៤ប៉ុណ្ណោះ រួមទាំងប្រទេសរបស់យើង ដែលបានក្រោកឈរឡើងប្រឆាំងនឹងការវាយប្រហារភេរវកម្មដែលមិនធ្លាប់មានពីមុនមកដែលប្រព្រឹត្តដោយភេរវករហាម៉ាស ។ លោកស្រីបានពន្យល់ថា៖តាមគំនិតរបស់ខ្ញុំសាធារណរដ្ឋឆេកមិនមានអ្វីត្រូវរំពឹងនៅក្នុងអង្គការដែលគាំទ្រភេរវករ...
PRAGUE៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា រដ្ឋាភិបាលឆេក បានអនុម័តផែនការទិញ យន្តហោះចម្បាំងប្រភេទ F-35 របស់សហរដ្ឋអាមេរិក ចំនួន២៤គ្រឿង ដែលត្រូវបានប្រកាសឲ្យដឹង កាលពីថ្ងៃពុធ ។ ក្រសួងការពារជាតិ របស់ប្រទេសនេះបានឲ្យដឹងថា រដ្ឋនឹងចំណាយប្រាក់ សរុបចំនួន១៥០ពាន់លានឆេក ស្មើនឹងប្រមាណ៦,៤៨ពាន់លានដុល្លារអាមេរិក សម្រាប់ទិញ យន្តហោះ...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលឆេកបានបរិច្ចាគ ឧទ្ធម្ភាគចក្រវាយប្រហារដែលផលិតដោយសូវៀត ដល់ប្រទេសអ៊ុយក្រែន ហើយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះនឹងបើកកន្លែងជួសជុលរបស់ខ្លួនដល់រថពាសដែកទាំងមូលដែលប្រើប្រាស់ ដោយកងកម្លាំងរបស់ទីក្រុងគៀវ។ ការបរិច្ចាគនេះ ដែលជាការកើនឡើងដ៏សំខាន់មួយ នៅក្នុងការចូលរួមរបស់រដ្ឋាភិបាលទីក្រុង Prague ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានធ្វើឡើងបន្ទាប់ពីការពិភាក្សា ជាមួយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា...
Breaking: អតីតប្រទេសប្លុកសូវៀត ប្រតិកម្មនឹងការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន៖ ‘ឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិភាព’ នេះបើតាមការផ្សាយរបស់FOX News នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស ៖ យោង តាមការ ចេញផ្សាយរបស់ CNA បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសឆេក បានសម្រេច ក្នុងការកាត់បន្ថយចំនួន អ្នកការទូតរបស់ខ្លួន ចេញពីស្ថានទូត នៅក្នុងប្រទេសរុស្សី ជាផ្នែកមួយ ដែលបានមកពីភាពតានតឹង រវាងប្រទេសទាំងពីរ ។ នេះមានន័យថា មន្ត្រីទូតរបស់ឆេកជាច្រើននាក់ នឹងចាប់ផ្តើមធ្វើដំណើរចាកចេញ ពីប្រទេសរុស្សី...