ព័ត៌មានអន្តរជាតិ
ឆេះសណ្ឋាគារមួយកន្លែង នៅប្រទេសកូឡំប៊ីស្លាប់ ២២នាក់ សង្ស័យករណីភេវរកម្ម
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ហេតុការណ៍ឆាបឆេះសណ្ឋាគារ មួយកន្លែងនៅក្នុងប្រទេសកូឡំប៊ី នាទីក្រុង Barranquilla កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ បានធ្វើឲ្យមនុស្សស្លាប់សរុប ២២នាក់។ អង្គភាពប្រយុទ្ធប្រឆាំងអគ្គិសភ័យ ទោះបីជាយ៉ាងណាក្តីបានបញ្ជាក់ថា ហេតុការណ៍ឆេះដែលចាប់ផ្តើម តាំងតែពីយប់ម៉ោង ១០នោះគឺមិនមែន ជាសកម្មភាពភេវរកម្មដូច ដែលមានការសង្ស័យនោះទេ ប៉ុន្តែជាករណីឆ្លងភ្លើងអគ្គិសនីប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់ប៉ូលីសរបស់ទីក្រុង Barranquilla បានបន្តដែរថាអគ្គិសភ័យបានត្រឡប់...