ព័ត៌មានជាតិ
សម្ដេចធិបតី ៖ ឆ្នាំ២០៣០ កម្ពុជា នឹងបង្កើនការវិនិយោគប្រភពអគ្គិសនី ដើម្បីទប់តម្លៃភ្លើងជូនពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០៣០ ខាងមុខនេះ កម្ពុជាត្រូវបង្កើនការវិនិយោគប្រភពអគ្គិសនីកកើតថ្មីថែមទៀត ដើម្បីធានានូវតម្លៃភ្លើងជូនប្រជាពលរដ្ឋ ជាពិសេសជូនវិស័យឯកជន។ បើតាម សម្ដេចធិបតី ប្រភពអគ្គិសនីកកើតថ្មីនោះ ដូចជា៖ អគ្គិសនីពីសូឡា អគ្គិសនីខ្យល់ និងវារីអគ្គិសនី។ នាឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម...