ព័ត៌មានអន្តរជាតិ
អ្នកបើកយន្តហោះ ឆ្មាំឆ្នេរសមុទ្រ ទំនងជាមិនលឺសំឡេង ជូនដំណឹង មុនពេលជួបគ្រោះថ្នាក់
តូក្យូ៖ មន្ត្រីក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ប្រធានក្រុម នៃយន្តហោះឆ្មាំឆ្នេរសមុទ្រ ដែលជាប់ពាក់ព័ន្ធនឹង ការប៉ះទង្គិចគ្នាជាមួយយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines នៅសប្តាហ៍នេះនៅឯអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ ប្រហែលជាមិនបានឮការដោះដូរ រវាងយន្តហោះ JAL និងអ្នកត្រួតពិនិត្យចរាចរណ៍ អាកាសយានដ្ឋានទេ ដោយសារវិទ្យុរបស់គាត់ អាចត្រូវបានកំណត់នៅប្រេកង់ផ្សេងគ្នា។ យោងតាមប្រតិចារិកនៃទំនាក់ទំនងវិទ្យុ ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយក្រសួងនេះ...