ព័ត៌មានជាតិ
សាកសពចំនួន ៧នាក់ បានរកឃើញនៅឆ្នេរខ្សាច់ ភាគខាងត្បូងវៀតណាម ១សប្តាហ៍បន្ទាប់ពីទូក ១គ្រឿង បានលិចនៅឆ្នេរសមុទ្រកម្ពុជា
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងនៅថ្ងៃសុក្រនេះថា សាកសពចំនួន៧នាក់ ត្រូវបានគេរកឃើញនៅលើឆ្នេរខ្សាច់ នៅភាគខាងត្បូងប្រទេសវៀតណាម ១សប្តាហ៍បន្ទាប់ពីទូក ១គ្រឿង ដែលមានមនុស្សជាង ៤០នាក់ នៅលើនោះបានលិចចេញពី ទីក្រុងឆ្នេរសមុទ្រកម្ពុជា ជិតខេត្តព្រះសីហនុ ។ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានឲ្យដឹងនៅក្នុងសេចក្តី...