ព័ត៌មានជាតិ
បំរាម! ប្រតិបត្តិករល្បែងផ្សងសំណាង ដាច់ខាតមិនត្រូវលួចបង្កប់កត់កន្ទុយលេខឡើយ
ភ្នំពេញ ៖ គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានណែនាំដល់ប្រតិបត្តិការល្បែងផ្សងសំណាងនៅកម្ពុជា ដាច់ខាតមិនត្រូវលួចលាក់បង្កប់ កត់បន្ទុយលេខខុសច្បាប់ឡើយ។ យោងតាមសេចក្ដីណែនាំរបស់ គ.ល.ក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិករល្បែងផ្សងសំណាង ដែលទទួលបានអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិតបញ្ជាក់នីតិភាពពី គ.ល.ក អាចធ្វើប្រតិបត្តិការអាជីវកម្ម ដោយស្របច្បាប់នៅកម្ពុជា។ គ.ល.ក បន្ដថា ប្រតិបត្តិករល្បែងផ្សងសំណាង ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំង...