ព័ត៌មានអន្តរជាតិ
ឆ្មាំសមុទ្រតៃវ៉ាន់ និងជប៉ុន ធ្វើសមយុទ្ធជួយសង្គ្រោះរួមគ្នា
តៃប៉ិ៖ អាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា ឆ្មាំឆ្នេរសមុទ្រនៃកោះតៃវ៉ាន់ និងជប៉ុន បានធ្វើសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នា ដោយនាវាមួយគ្រឿងក្នុងចំណោម នាវាជាច្រើនទៀតរបស់កោះនេះ បានធ្វើការឈប់ចាក់ប្រេង នៅក្នុងដែនទឹកប្រទេសជប៉ុន។ តាមការលើកមុននៅប្រទេសជប៉ុនកាលពីឆ្នាំមុន ការឈប់ចាក់ប្រេងត្រូវបានធ្វើឡើង ជាផ្នែកមួយនៃបេសកកម្មល្បាត សមុទ្រខ្ពស់របស់ឆ្មាំសមុទ្រតៃវ៉ាន់ ដើម្បីការពារទូកនេសាទ។ ឆ្មាំសមុទ្របានឲ្យដឹងថា នាវាល្បាតដែលបានចាកចេញពីកំពង់ផែ Kaohsiung នៅថ្ងៃទី២១ ខែមិថុនា ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅតៃវ៉ាន់វិញនៅថ្ងៃទី១៤...