ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីបង្ការនិងបង្ក្រាបការ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់។ គណៈកម្មការនេះ មានលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ជាប្រធាន និងអនុប្រធាន៤រូប៕
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៣២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត យកឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។ ភ្លាមៗស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ ក៏បានចុះទៅអន្តរាគមន៍ ជាមួយអាជ្ញាធរ ថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ...
ភ្នំពេញ៖ពលរដ្ឋចំនួន ១៩នាក់ បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក្នុងភូមិសាស្ត្រភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងទាំងអស់ ល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការល្អជាមួយកងកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន តាមកញ្ចប់បញ្ញើ ពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា ឃាត់ខ្លួនជនជាតិចិន ៣នាក់ និងខ្មែរម្នាក់ ព្រមទាំងរឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម ។ ការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍...
ភ្នំពេញ ៖ កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៦នាក់ ដែលមានបំណងលួចឆ្លងដែន ខុសច្បាប់ ចូលក្នុងទឹកដីថៃ កាលពីថ្ងៃ១៦ ឧសភានៅត្រង់ចំណុច ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ នេះបើតាមការផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ។ បន្ទាប់ពីធ្វើការសាកសួរ និង កត់ត្រាឈ្មោះរួច...