ព័ត៌មានជាតិ
ឃាត់ខ្លួនមេខ្លោងជនជាតិបង់កា្លដេស ២នាក់ ពាក់ព័ន្ធនាំជនបរទេស៥៦នាក់ ឆ្លងដែនខុសច្បាប់ចូលកម្ពុជា
ភ្នំពេញ៖ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យ ជាមេខ្លោងជនជាតិបង់ក្លាដេស២នាក់ ពាក់ព័ន្ធករណីឆបោកនាំជនបរទេស ចម្រុះជាតិសាសន៍ចំនួន ៥៦នាក់ ឆ្លងដែនខុសច្បាប់មកធ្វើការនៅកម្ពុជា ។ យោងតាមហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ មករានេះ បានឲ្យដឹងថា ការឈានទៅដល់ការឃាត់ខ្លួនមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះទាំង ៥៦នាក់នេះ បន្ទាប់កម្លាំងជំនាញចុះត្រួតពិនិត្យរដ្ឋបាលចំនួន ២ទីតាំង ទី១-សណ្ឋាគារមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ...