ព័ត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់ ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាកើនឡើងដល់ ១១,១៨០នាក់
ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ១១,១៨០នាក់ ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Ismail Al-Thawabteh នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្គាហ្សា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅ Shifa Medical Complex ថាក្នុងចំណោមអ្នកស្លាប់សរុប ៤,៦០៩នាក់ជាកុមារ និង ៣,១០០ នាក់ជាស្ត្រី។...