ព័ត៌មានអន្តរជាតិ
មីយ៉ាន់ម៉ា ចាប់ឃុំខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ១១២នាក់ ដែលព្យាយាមចាកចេញពីប្រទេស
រ៉ងហ្គូន៖ ប្រទេសមីយ៉ាន់ម៉ាបានកាត់ទោសមនុស្ស ១១២នាក់ ក្នុងនោះមានកុមារ ១២ នាក់មកពីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ប៉ុនប៉ងចាកចេញពីប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។ សារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍នៅថ្ងៃអង្គារនេះថា តុលាការនៅទីក្រុង Bogale ក្នុងតំបន់ Ayeyarwady...