ព័ត៌មានអន្តរជាតិ
រុស្ស៊ី ដាក់ទណ្ឌកម្មប្រឆាំង ជនជាតិអាមេរិកចំនួន ៧៧នាក់ បន្ថែមទៀត
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសបង្ហាញអំពី ការសម្រេចចិត្តចុងក្រោយមួយទៀត ដោយបានដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងជនជាតិអាមេរិកចំនួន ៧៧នាក់ ដែលក្នុងនោះមានទាំងមន្ត្រីរដ្ឋាភិបាល ៣៣នាក់ ទាំងបក្សសាធារណៈ និងបក្សប្រជាធិបតេយ្យផងដែរ។ ការសម្រេចចិត្តលើកនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ពី រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានប្រកាសដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុននិងបុគ្គលចំនួន ២២នាក់ ដែលមានជាប់ពាក់ព័ន្ធ និងចោទប្រកាន់ថាបានរៀបចំ ផ្តល់ជំនួយយោធាទៅឲ្យប្រទេសរុស្សី។ គួរឲ្យដឹងដែរថា...