ព័ត៌មានអន្តរជាតិ
អ្នកជាប់ឃុំឃាំង និយាយថា ចិនមានគុកសំងាត់មួយកន្លែង ក្នុងទីក្រុងឌុបៃ សម្រាប់ឃុំជនជាតិ Uyghur
បរទេស៖ កាលពីពេលថ្មីៗនេះ ស្ត្រីវ័យក្មេងជនជាតិចិនម្នាក់ បានធ្វើបទសំភាសជាមួយ នឹងកាសែតបរទេសបានអះអាងថា នាងត្រូវបានរដ្ឋាភិបាលចិន ធ្វើការឃុំខ្លួនរយៈពេល ៨ថ្ងៃ នៅក្នុងអគារដ៏សំងាត់មួយ នៅក្នុងឌុបៃជាមួយនឹង ក្រុមជនជាតិភាគតិច Uyghur ចំនួន២នាក់ផ្សេងទៀត។ ការអះអាងរបស់ស្ត្រីវ័យក្មេងរូបនេះ ត្រូវបានគេមើលឃើញថា បានក្លាយទៅជាភស្តុតាងដំបូង ដែលអាចមើលឃើញថាប្រទេសចិន កំពុងដំណើរការទីតាំងឃុំឃាំង ដ៏សំងាត់មួយនៅក្រៅប្រទេសសម្រាប់ធ្វើការឃាត់ខ្លួនក្រុម អ្នកប្រឆាំងជាពិសេសក្រុមជនជាតិ Uyghur ជាដើម។...