ព័ត៌មានជាតិ
កម្ពុជា បណ្ដេញជនបរទេស១៣០នាក់ទៀត ក្រោយសមត្ថកិច្ចចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានបណ្ដេញចេញជនបរទេសចំនួន១៣០នាក់បន្ថែមទៀត ក្រោយសមត្ថកិច្ចចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅកម្ពុជាខុសច្បាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលថ្មីៗនេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនបរទេសចំនួន១៣០នាក់ ក្នុងនោះ ស្រី៣នាក់ មាន២សញ្ជាតិ ។ ក្នុងចំណោមនោះជនជាតិវៀតណាមចំនួន២០នាក់ និងជនជាតិចិនចំនួន១១០នាក់ ដោយបណ្តេញចេញ តាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងត្រពាំងផ្លុង។ ជនបរទេសចំនួន១៣០នាក់ខាងលើ...