ព័ត៌មានអន្តរជាតិ
អាស៊ាន គាំទ្រច្រករបៀងមនុស្សធម៌ របស់ប្រទេសថៃ សម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ា
ឡាវ៖ ប្លុកតំបន់បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ចប់ការពិភាក្សា ដោយគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសថៃ ក្នុងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីផ្តល់ជំនួយសម្រាប់ជនស៊ីវិល ដែលផ្លាស់ទីលំនៅដោយសារសង្គ្រាមស៊ីវិល ដែលកំពុងកើនឡើងរបស់ប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ដែលធ្វើជាប្រធានកិច្ចប្រជុំរយៈពេល ពីរថ្ងៃដែលបានចាប់ផ្តើមថ្ងៃសៅរ៍នៅទីក្រុងហ្លួងប្រាបាង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនោះក៏មានការចូលរួមដោយមន្ត្រីរដ្ឋាភិបាលយោធាជាន់ខ្ពស់ មីយ៉ាន់ម៉ាផងដែរថា ប្រទេសថៃ បានស្នើសុំផែនការ...