ព័ត៌មានជាតិ
រាជរដ្ឋាភិបាល កំពុងដុតដៃដុតជើង ជួយជនភៀសសឹក
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នពាក់ព័ន្ធនានាជាសេនាធិការ បាននិងកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយដល់ជនភៀសសឹកនៅតាមបណ្តាយព្រំដែនទាំងកំពុងស្ថិតនៅជំរំ និងការត្រឡប់ទៅវិញរបស់ពួកគាត់។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្រាប់ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានគិតគូរដល់ជនភៀស រាប់ទាំងជនភៀសសឹកកំពុងបន្តស្នាក់នៅក្នុងជំរំ និងជនភៀសឹកពេលទៅដល់លំនៅឋានផងដែរ។...