ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើអាជ្ញាធរមូលដ្ឋាន ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ការប្រមាថរើសអើង មាក់ងាយលើជនមានពិការភាព
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព ។ តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ នាថ្ងៃទី៣ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន...