ព័ត៌មានអន្តរជាតិ
ជប៉ុន និងអូស្ត្រាលី លើកឡើងពីក្តីព្រួយបារម្ភពីការ រំលោភបំពាននៅ ក្នុងប្រទេសចិន
បរទេស៖ ប្រទេសជប៉ុននិងអូស្ត្រាលី នៅថ្ងៃពុធនេះ បានបង្ហាញនូវក្តីព្រួយបារម្ភដ៏ខ្លាំងក្លា ជុំវិញសេចក្តីរាយការណ៍ ស្តីពីការរំលោភបំពានសិទ្ធិមនុស្សលើជនជាតិភាគតិច Uyghur និងជនជាតិភាគតិចមូស្លីមដទៃទៀត នៅក្នុងតំបន់ស៊ីនជាំង ប្រទេសចិន ប៉ុន្តែទីក្រុងប៉េកាំងច្រានចោលការលើកឡើងនោះ ថាជាការប្រមាថ។ តាមសេចក្តីរាយការណ៍ សំណើរនាពេលថ្មីៗនេះ បានកើនឡើងពីបណ្ដាប្រទេសលោកខាងលិចមួយចំនួន ឲ្យមានការស៊ើបអង្កេតថា តើទង្វើរបស់ចិននៅក្នុងតំបន់ស៊ីនជាំង គឺជាអំពើប្រល័យពូជសាសន៍ដែរឬទេ ស្របពេលដែលសហរដ្ឋអាមេរិក និងរដ្ឋសភាក្នុងប្រទេសមួយចំនួនដូចជាអង់គ្លេសនិងកាណាដា បាននិយាយអំពីគោលនយោបាយរបស់ចិននៅក្នុងតំបន់នោះ។ ក្រោយជំនួបគ្នានៃរដ្ឋមន្ត្រីការពារជាតិ...