ព័ត៌មានជាតិ
ជប៉ុនផ្តល់ ២លានដុល្លារ សម្រាប់កម្មវិធីស្បៀងអាហារពិភពលោក កាត់បន្ថយផលប៉ះពាល់ ដោយទឹកជំនន់នៅកម្ពុជា
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាចំនួន២លានដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារទឹកជំនន់ទៅលើសន្តិសុខ ស្បៀងរបស់ក្រុមគ្រួសារ និងសហគមន៍រងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជា។ ក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ។លោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «កាលពីឆ្នាំមុន...