ព័ត៌មានអន្តរជាតិ
ជប៉ុន និងម៉ាឡេស៊ី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ចំពេលឥទ្ធិពលចិន កំពុងកើនឡើង
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងសមភាគីម៉ាឡេស៊ី លោក Anwar Ibrahim បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខដែនសមុទ្រទ្វេភាគី ចំពេលមានការបង្កើនការអះអាងយោធារបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងអំឡុងពេល នៃកិច្ចពិភាក្សារបស់ពួកគេនៅជិតទីក្រុងគូឡាឡាំពួ លោក គីស៊ីដា ដែលបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ក្នុងជើងទីពីរនៃការធ្វើដំណើររយៈពេល ៣ថ្ងៃរបស់លោក ដែលរួមបញ្ចូលដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីនផងដែរ...