ព័ត៌មានអន្តរជាតិ
ជប៉ុន និងហ្វីលីពីន ពិចារណាចាប់ផ្តើម កិច្ចចរចាលើកិច្ចព្រមព្រៀងសន្តិសុខថ្មី
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន និងហ្វីលីពីន កំពុងពិចារណាការចរចាលើសន្ធិសញ្ញាទ្វេភាគីថ្មីមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ និងសម្រួលដល់សមយុទ្ធរួមគ្នានេះ ចំពេលមានសកម្មភាពយោធាកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលដែលបានគ្រោងទុកនៅដើមខែវិច្ឆិកា នៅប្រទេសហ្វីលីពីន នាយករដ្ឋមន្ត្រីហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ត្រូវបានគេរំពឹងថា នឹងបើកការចរចារសម្រាប់ “កិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមក” ដែលសម្របសម្រួលវត្តមានរបស់កងកម្លាំងបំពេញទស្សនកិច្ច។...