ព័ត៌មានជាតិ
ជប៉ុន ផ្តល់ថវិកា ជាង៧០ម៉ឺនដុល្លារ ពង្រឹង ប្រព័ន្ធវេជ្ជសាស្រ្ដ បណ្តាញគាំទ្រកុមារ និងកែលម្អបរិស្ថាន សិក្សានៅកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានឯកភាពផ្តល់ថវិកា សរុបចំនួន៧២៨,៥០១ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយ ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអង្គការក្រៅ រដ្ឋាភិបាលជប៉ុន។ យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះ ថវិកា ១២៥,០១២ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិ សម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ...