ព័ត៌មានអន្តរជាតិ
កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ជប៉ុន-អូស្ត្រាលី នឹងចូលជាធរមាន នៅថ្ងៃទី១៣ ខែសីហា
តូក្យូ៖ ប្រទេសជប៉ុន បានឲ្យដឹងថា សន្ធិសញ្ញាជាមួយអូស្ត្រាលី ដើម្បីជួយសម្រួលដល់សមយុទ្ធរួម និងពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខនឹងចូលជាធរមាន នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដោយប្រទេសទាំងពីរ កំពុងស្វែងរកការដោះស្រាយឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងចូលដំណើរការ ទៅវិញទៅមករបស់ជប៉ុន-អូស្ត្រាលី ត្រូវបានកំណត់ ដើម្បីជួយសម្រួលដល់ការ ដាក់ពង្រាយកងកម្លាំង ស្វ័យការពាររបស់ជប៉ុន និងបុគ្គលិកកងកម្លាំងការពារអូស្ត្រាលី ដូចជាកិច្ចព្រមព្រៀងស្ថានភាពកងកម្លាំង ដែលមានស្រាប់របស់ទីក្រុងតូក្យូ ជាមួយសហរដ្ឋអាមេរិក...