ព័ត៌មានអន្តរជាតិ
ជប៉ុន និងឥណ្ឌា យល់ព្រមរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ ក្នុងនាមជាប្រធាន G-7 និង G-20
ញូវដេលី៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងសមភាគីឥណ្ឌារបស់លោក ណារិនដ្រា ម៉ូឌី បានព្រមព្រៀងគ្នានៅថ្ងៃច័ន្ទនេះ ដើម្បីរក្សានូវសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅថ្ងៃនេះដែរលោក គីស៊ីដា ក៏បានឲ្យដឹហនៅក្នុងសុន្ទរកថាមួយថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់ជាង ៧៥ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់នៅឆ្នាំ២០៣០ តាមរយៈវិស័យសាធារណៈ និងឯកជនដើម្បីឱ្យពួកគេអាចកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។ បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងញូវដេលី លោក គីស៊ីដា បានលើកឡើងថា លោក...