តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបាននៅថ្ងៃពុធនេះថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសម្រេចចិត្តមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចនៅខែក្រោយនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា
តូក្យូ៖ ក្រុមមន្ត្រីបានឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន គ្រោងនឹងបើកវិទ្យាស្ថានស្រាវជ្រាវមួយនៅទីក្រុងតូក្យូ ក្នុងខែតុលានេះ ដើម្បីបង្កើតបច្ចេកវិទ្យាការពារជាតិប្រកបដោយភាពច្នៃប្រឌិត ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គ្រាមនាពេលអនាគត ដោយទាញយកអ្នកជំនាញពីវិស័យឯកជន។ វិទ្យាស្ថានដែលគ្រោងនឹងដាក់ឱ្យដំណើរការជាមួយបុគ្គលិកប្រហែល ១០០នាក់នៅអគារពាណិជ្ជកម្ម Ebisu Garden Place ត្រូវបានយកគំរូតាមទីភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ឬ DARPA ដែលល្បីល្បាញ សម្រាប់តួនាទីឈានមុខគេក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា ដូចជាអ៊ីនធឺណិត និង GPS ជាដើម។...
ភ្នំពេញ៖ តាមរយៈបេសកកម្មធុរកិច្ចនៅកម្ពុជា អង្គការពាណិជ្ជកម្មក្រៅ ប្រទេសជប៉ុន (JETRO) ដែលមានក្រុមហ៊ុន ជប៉ុនចំនួន ១៩ បានចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា ក្នុងវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើបរបស់ជប៉ុន។ នេះបើតាមអ្វីដែលលោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត...
មូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជប៉ុនលោក Nikolai Nozdrev បានឲ្យដឹងថា សម្ព័ន្ធភាពអាមេរិក-ជប៉ុន កំពុងបង្កការគំរាមកំហែងនុយក្លេអ៊ែរដល់ប្រទេសជិតខាងក្នុងតំបន់របស់ប្រទេសជប៉ុន។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី លោក Nozdrev បានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូកំពុងពង្រឹងសមាសធាតុយោធានៃសម្ព័ន្ធភាពរបស់ពួកគេយ៉ាងឆាប់រហ័ស រួមទាំងការបង្កើតរចនាសម្ព័ន្ធបញ្ជាការ ដែលរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ការពង្រឹងសមត្ថភាពវាយប្រហាររបស់កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន និងការបញ្ចូលគ្នានៃឧស្សាហកម្មការពារជាតិនៃប្រទេសទាំងពីរ។ យោងតាមលោក Nozdrev ការពិភាក្សានាពេលថ្មីៗនេះក្នុងចំណោមសម្ព័ន្ធមិត្តអំពីការពង្រីកតួនាទីនៃការរារាំង...
តូក្យូ៖ ប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈជាមួយអ៊ុយក្រែន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងស្វែងរកការកែទម្រង់ប្រព័ន្ធតុលាការ ដែលជាការកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសអាស៊ីទៅកាន់ទីក្រុងគៀវ។ អំពើពុករលួយ គឺជាបញ្ហាចម្បងមួយ ដែលអ៊ុយក្រែនមានគោលបំណងកែលម្អ ខណៈដែលប្រទេសនេះចង់ចូលរួមជាមួយសហភាពអឺរ៉ុប ដោយក្នុងនោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Ryuji Koizumi បានសម្តែងនូវឆន្ទៈក្នុងការសហការជាមួយសមភាគីអ៊ុយក្រែន លោក Denys Maliuska ក្នុងវិស័យច្បាប់។ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន ដែលមានកំណត់ត្រាមួយក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍...
តូក្យូ ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុនកំពុងរៀបចំផែនការគាំទ្រសេដ្ឋកិច្ចសម្រាប់អាស៊ីកណ្តាល ក្នុងផ្នែកដឹកជញ្ជូនពាណិជ្ជកម្ម ការកាត់បន្ថយកាបូន និងការអភិវឌ្ឍធនធានមនុស្ស ហើយគ្រោងនឹងបង្ហាញវា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នាពេលខាងមុខជាមួយប្រទេសចំនួន៥ ក្នុងតំបន់។ កិច្ចប្រជុំកំពូលដែលនឹង ប្រារព្ធឡើងនៅប្រទេសកាហ្សាក់ស្ថាននៅចុងខែនេះ គឺជាប្រភេទទីមួយដែលនឹងប្រមូលផ្តុំមេដឹកនាំជប៉ុន និងអតីតសាធារណរដ្ឋ សូវៀតចំនួន៥ គឺ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន។...
ប៉េកាំង៖ ក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានជំទាស់នឹងការកត់សម្គាល់ “អវិជ្ជមាន” របស់ប្រទេសជប៉ុន ដែលបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាពេលថ្មីៗនេះជាមួយសហរដ្ឋអាមេរិក និងជាមួយសមាជិកដទៃទៀតនៃ Quad រួមទាំងអូស្ត្រាលី និងឥណ្ឌាផងដែរ។ លោក Liu Jinsong អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីរបស់ក្រសួងបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង និងការមិនពេញចិត្តយ៉ាងខ្លាំង” ជុំវិញកិច្ចប្រជុំជប៉ុន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំ Quad នៅទីក្រុងតូក្យូ ក្នុងកិច្ចពិភាក្សារបស់លោកកាលពីថ្ងៃអង្គារជាមួយលោក...
តូក្យូ៖ ទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Kazuo Ueda បានឲ្យដឹងថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល នឹងមិនធ្វើឱ្យខូចសេដ្ឋកិច្ចខ្លាំងនោះទេ ដោយបន្ថែមថាវាផ្តោតលើហានិភ័យនៃការធ្លាក់ចុះនៃប្រាក់យ៉េន ដែលបង្កើនល្បឿនអតិផរណា។ ធនាគារកណ្ដាលជប៉ិន បានដំឡើងអត្រារយៈពេលខ្លីដ៏សំខាន់របស់ខ្លួនដល់ប្រហែល ០,២៥ ភាគរយពីចន្លោះពី ០ ទៅ ០,១ ភាគរយនៅចុងបញ្ចប់នៃកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ។ ខ្លួនក៏បានសម្រេចចិត្តបន្ថយល្បឿននៃការទិញមូលបត្របំណុលរបស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរបន្ថែមទៀតឆ្ពោះទៅរកភាពប្រក្រតីនៃគោលនយោបាយ។ ការដំឡើងអត្រាការប្រាក់ដែលជាលើកទីពីររបស់ធនាគារកណ្ដាល ក្នុងរយៈពេល ៤ ខែបានកើតមានឡើងបើទោះបីជាលោក...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអង្គារ យន្តហោះទម្លាក់គ្រាប់បែ កយុទ្ធសាស្ត្រ Tu-95MS របស់ប្រទេសរុស្ស៊ី ចំនួន២គ្រឿង បានធ្វើការហោះហើរ តាមកាលវិភាគ នៅលើដែនទឹកអព្យាក្រឹត នៃសមុទ្រជប៉ុន ។ ក្រសួងការពារជាតិ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក ត្រូវបានអមដោយយន្តហោះចម្បាំង Su-35S និងយន្តហោះ Su-30SM នៅក្នុងអំឡុងពេលធ្វើការហោះហើរ...
បរទេស៖ ប្រធានហាងបាននិយាយថា អន្ទង់អាំង ដែលជាអាហារឆ្ងាញ់រដូវក្តៅ ដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុន គឺនៅពីក្រោយឧប្បត្តិហេតុពុលអាហារ នៅក្នុងហាងលក់ទំនិញដែលបាន បណ្តាលឱ្យមនុស្សជាង ១៤០នាក់ឈឺ និងម្នាក់បានស្លាប់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា Shinji Kaneko នៃហាង Keikyu Department...