តូក្យូ៖ អ្នកស្រាវជ្រាវបានឲ្យដឹងថា ការបាត់បង់ការគាំទ្រពីសាធារណៈជន របស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ជុំវិញរឿងអាស្រូវជាច្រើន ពាក់ព័ន្ធនឹងសមាជិក គណៈរដ្ឋមន្ត្រី ទំនងជាធ្វើឱ្យខូចឥទ្ធិពល ការទូតរបស់លោក នៅលើឆាកពិភពលោក ។ លោក គីស៊ីដា ដែលបានតាំងខ្លួននៅក្នុងផ្ទះ ថាជាដៃសំខាន់ ក្នុងកិច្ចការពិភពលោក បានបង្កើនកិច្ចខិតខំប្រឹងប្រែង ការទូតរបស់លោកនៅឆ្នាំ២០២៣ រួមទាំងការរៀបចំកិច្ចប្រជុំកំពូលមួយ...
តូក្យូ៖ ប្រទេសជប៉ុន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នា កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើឱ្យទំនាក់ទំនង កាន់តែស៊ីជម្រៅ ក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ជាមួយនឹងបរិយាកាស ភូមិសាស្ត្រ នយោបាយ ដែលផ្លាស់ប្តូរចំពេល មានការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងកិច្ចប្រជុំកំពូល ដើម្បីរំលឹកខួប ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម...
ភ្នំពេញ ៖ សម្រាប់បងប្អូនខ្មែរ ដែលមានបំណងចង់ ទៅបម្រើការងារ នៅប្រទេសជប៉ុន ត្រៀមៗ ឱកាសល្អបានមកដល់ហើយ បន្ទាប់ពីរាជរដ្ឋាភិបាល បានចរចារួចរាល់ នៅឆ្នាំក្រោយនេះ អាចបន្ថែមបានជាង ៨ពាន់កន្លែងទៀត ។ យោងតាមការលើកឡើង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងការងារ...
ភ្នំពេញ៖ លោក អ៊ិកាវ៉ា ណោគិ (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package បានបញ្ជាក់ថា តាមរយៈបទពិសោធន៍ល្អជាមួយប្រជាជនកម្ពុជា គឺក្រុមហ៊ុនកំពុងមានបំណងពង្រីកការ វិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ។ ក្នុងឱកាសទទួលបានការ អនុញ្ញាតចូលជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ...
ភ្នំពេញ ៖ លោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) បានបញ្ជាក់ថា ក្រុមហ៊ុន PFI មានបំណងពង្រីក ការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន អង់គ្លេស និងអ៊ីតាលី បានព្រមព្រៀងគ្នាបង្កើតស្ថាប័ន សម្របសម្រួលមួយ ដើម្បីដំណើរការផែនការរបស់ពួកគេ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ ដែលជាជំហានសំខាន់មួយ ក្នុងការដាក់ឱ្យអនុវត្តគម្រោងនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara និងសមភាគីអង់គ្លេស និងអ៊ីតាលី លោក Grant Shapps និង Guido Crosetto...
តូក្យូ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសជប៉ុន នៅទីក្រុងតូក្យូ នៅថ្ងៃអាទិត្យ ដើម្បីប្រារព្ធខួបលើកទី៥០ ឆ្នាំនៃទំនាក់ទំនងបានកសាងទំនាក់ទំនងនៃការជឿទុកចិត្តជាមួយប្រទេសនេះ ហើយជាទូទៅស្វាគមន៍ថា ខ្លួននឹងដើរតួនាទីសន្តិសុខកាន់តែធំនៅក្នុងតំបន់ ចំពេលមានការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង។ អ្នកជំនាញបានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ សមាជិកអាស៊ាន កំពុងស្វែងរកតុល្យភាពដ៏ល្អនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយជប៉ុន និងចិន ដោយគិតគូរពីឥទ្ធិពលសេដ្ឋកិច្ចកាន់តែខ្លាំងរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលកំពុងឃ្លាំមើលការប្រកួតប្រជែង សម្រាប់ឥទ្ធិពលក្នុងតំបន់រវាងចិន និងសហរដ្ឋអាមេរិក។ លោក...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានសម្រេចចិត្ត ដើម្បីជំនួសសមាជិកគណៈរដ្ឋមន្ត្រីចំនួន ៤រូប រួមទាំងអ្នកនាំពាក្យ កំពូលរបស់រដ្ឋាភិបាលផងដែរ ដើម្បីឆ្លើយតបទៅនឹងរឿងអាស្រូវរៃអង្គាស ថវិកា នយោបាយពាក់ព័ន្ធនឹង បក្សពួកដ៏ធំបំផុតរបស់គណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច ។ គណបក្ស LDP បានប្រឈមមុខនឹងការរិះគន់ ចំពេលមានការចោទប្រកាន់ថា...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី មានទឹកប្រាក់ស្មើនឹង ៣សែនដុល្លារ (៣០ម៉ឺនដុល្លារ) សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជា ការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងស្ថានទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃ១២ ធ្នូ ។ សេចក្តីប្រកាសបន្តថា រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ជំនួយលើសកម្មភាពនានា ក្នុងការថែរក្សា...
តូក្យូ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុនលោក Rahm Emanuel បានសម្តែងទំនុកចិត្តថា ភាពជាដៃគូត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងមាន “និរន្តរភាព” ដោយសារតែផលប្រយោជន៍រួម រវាងប្រទេសទាំងបី។ ផ្ទុយទៅវិញ ចិន កូរ៉េខាងជើង និងរុស្ស៊ី មិនអាចបង្កើតទំនាក់ទំនងស្រដៀងគ្នានេះបាននោះទេ ដោយសារ “ពួកគេមិនចែករំលែកផលប្រយោជន៍ ជាយុទ្ធសាស្រ្តក្នុងវិធីសហការ និងកិច្ចសហប្រតិបត្តិការដូចគ្នាដែលយើងធ្វើ”...