តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបាន វាយប្រហារ នៅភាគកណ្តាលនៃប្រទេសជប៉ុននៅថ្ងៃសុក្រនេះ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានអ្នករងរបួស និងអគារបានបាក់រលំ ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៥ រ៉ិចទ័រ បានវាយប្រហារតំបន់ Ishikawa នៅម៉ោង២និង៤២នាទីរសៀល ត្រូវនឹងម៉ោង១និង៤២នាទីរសៀល...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅថ្ងៃអង្គារនេះថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតី Yoon Suk-yeol ខណៈដែលសម្ព័ន្ធមិត្តអាមេរិកទាំង២ បន្តទំនាក់ទំនងដ៏កក់ក្តៅបំផុត ។ គួរបញ្ជាក់ថា...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត ៥,៩រ៉ិចទ័រ វាយប្រហារភាគអាគ្នេយ៏នៃប្រទេសជប៉ុន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៩ រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ ៧៩គីឡូម៉ែត្រ ភាគអាគ្នេយ៏ នៃទីក្រុង Katsuren-haebaru របស់ប្រទេសជប៉ុន...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ថា ថ្នាំរំលូតកូន នឹងមានលក់នៅក្នុងទីផ្សារ របស់ប្រទេសជប៉ុន ជាលើកដំបូង បន្ទាប់ពីក្រសួងសុខាភិបាល បានអនុម័តថ្នាំដែលប្រើ ដើម្បីបញ្ចប់ការមានគត៌ ក្នុងដំណាក់កាលដំបូង ។ ការរំលូតកូន គឺស្របច្បាប់នៅក្នុងប្រទេសជប៉ុន រហូតដល់២២សប្តាហ៍ ប៉ុន្តែជាធម្មតាតម្រូវឱ្យមានការយល់ព្រមពីប្តី រឺប្រពន្ធ...
តូក្យូ៖ ប្រទេសជប៉ុន បានសម្រេចចិត្តជាផ្លូវការ ដើម្បីបន្ទាបស្ថានភាពផ្លូវច្បាប់នៃមេរោគកូវីដ-១៩ ទៅកម្រិតមួយស្មើនឹងជំងឺគ្រុនផ្តាសាយតាមរដូវ នៅថ្ងៃទី០៨ ខែឧសភា ដោយត្រួសត្រាយផ្លូវ សម្រាប់ការធ្វើឱ្យមានលក្ខណៈធម្មតាពេញលេញនៃសកម្មភាពសង្គម និងសេដ្ឋកិច្ច។ ការសម្រេចចុងក្រោយនៃកាលវិភាគនេះធ្វើឡើងនៅពេលដែលរដ្ឋាភិបាលរំពឹងថា នឹងនាំយកវិធានការត្រួតពិនិត្យព្រំដែន ដែលនៅសេសសល់របស់ខ្លួនក្នុងរយៈពេលជាងមួយសប្តាហ៍ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ នៅក្នុងការរំពឹងទុកនៃការកើនឡើងនៃចំនួនប្រជាជន ដែលធ្វើដំណើរទៅក្រៅប្រទេស និងការត្រឡប់មកវិញក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសប្តាហ៍មាសដែលចាប់ផ្តើមថ្ងៃសៅរ៍។ ក្រោមលក្ខខណ្ឌតម្រូវបច្ចុប្បន្ន អ្នកចូលប្រទេសទាំងអស់ត្រូវតែបង្ហាញវិញ្ញាបនបត្រថាបានទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ ៣ដង ឬលទ្ធផលអវិជ្ជមានពីការធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលធ្វើឡើងក្នុងរយៈពេល...
ភ្នំពេញ៖ ប្រធានសមាគមជប៉ុន-កម្ពុជា ស្នើសុំកិច្ចសហការពីអាជ្ញាធររាជធានីភ្នំពេញ លើគម្រោងរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាការបាញ់កាំជ្រួច ការសម្ដែងសិល្បៈ ដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុន សម្រាប់អបអរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ជាមួយលោក ហ៊ូមីអាគិ...
តូក្យូ ៖ នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា និងអភិបាលរដ្ឋ ផ្លរីដា លោក Ron DeSantis ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ ដ៏មានសក្តានុពលបាន គូសបញ្ជាក់អំពីសារៈសំខាន់ នៃសម្ព័ន្ធភាព ជប៉ុន-អាមេរិកដ៏រឹងមាំ ចំពេលមានស្ថានភាព សន្តិសុខធ្ងន់ធ្ងរ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ នៅក្នុងកិច្ចប្រជុំ របស់ពួកគេនៅឯការិយាល័យ នាយករដ្ឋមន្ត្រី...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា លោកមិនគិតអំពីការរំលាយសភាជាន់ទាប និងហៅការបោះឆ្នោតមួយ មួយថ្ងៃបន្ទាប់ពីគណបក្ស ប្រជាធិបតេយ្យសេរី របស់លោកបានឈ្នះការបោះឆ្នោត សភាក្នុងអាសនៈចំនួន៤ ក្នុងចំណោមអាសនៈចំនួន៨ នោះទេ។ លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យនាយករដ្ឋមន្ត្រីថា “នៅពេលដែលយើងត្រូវអនុវត្តគោលនយោបាយសំខាន់ៗម្តងមួយៗ ខ្ញុំមិនគិតពីការរំលាយសភាជាន់ទាប និងការបោះឆ្នោតទូទៅ សម្រាប់ពេលនេះទេ” ។...
តូក្យូ៖ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះរបស់កងកម្លាំង ស្វ័យការពារចំនួនពីរគ្រឿងទៀត បានចាកចេញទៅកាន់អាកាសយាន្ដដ្ឋាន Djibouti ខណៈដែលប្រទេសជប៉ុន កំពុងរៀបចំជម្លៀសប្រជាជនរបស់ខ្លួនចេញពីប្រទេសស៊ូដង់ ដែលជាកន្លែងដែលមានការប៉ះទង្គិចគ្នាផ្នែកយោធាកំពុងបន្ត។ មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយនៅមុននេះបន្តិចថា ពលរដ្ឋជប៉ុនសរុបចំនួន ៦៣នាក់ រួមទាំងបុគ្គលិកស្ថានទូត ស្ថិតនៅក្នុងប្រទេសស៊ូដង់ គិតត្រឹមថ្ងៃពុធកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ យន្តហោះដឹកជញ្ជូន C-2 និងយន្តហោះចាក់ប្រេងពីលើអាកាស KC-767 នឹងចូលរួមជាមួយយន្តហោះដឹកជញ្ជូន C-130...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា កងទ័ពរបស់ប្រទេសជប៉ុន បានរកឃើញបំណែកយន្តហោះ និងសាកសពចំនួន៥នាក់ កាលពីថ្ងៃអាទិត្យ នៅក្នុងអំឡុងពេលរុករកក្នុងសមុទ្រជ្រៅ សម្រាប់នាវិកនៅលើឧទ្ធម្ភាគចក្រ ដែលបានបាត់ពីរ៉ាដា កាលពីដើមខែនេះ ។ យន្តហោះដែលមានមនុស្ស១០នាក់ នៅលើនោះបានបំពេញបេសកកម្មឈ្លបយកការណ៍នៅគ្រា ដែលយន្តហោះបាន បាត់ខ្លួនកាលពីថ្ងៃទី៦ ខែមេសា...