វ៉ាស៊ីនតោន៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា មេដឹកនាំមកពីសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារដើម្បីបន្តផ្តល់ការគាំទ្រយ៉ាងឆាប់រហ័សដល់អ៊ុយក្រែន ខណៈដែលប្រទេសរុស្ស៊ី ចាប់ផ្តើមការវាយលុកយោធាជាថ្មីនៅតំបន់ភាគខាងកើតនៃប្រទេសជិតខាងរបស់ខ្លួន។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់សមភាគីរបស់គាត់ក្នុងអំឡុងពេលការហៅជាវីដេអូថា រដ្ឋាភិបាលជប៉ុននឹងបង្កើនចំនួនប្រាក់កម្ចីរបស់ខ្លួនដែលត្រូវពង្រីកដល់ទីក្រុងគៀវ ដល់ ៣០០លានដុល្លារពី ១០០លានដុល្លារ ដោយលើកឡើងថា ការជំរុញសេដ្ឋកិច្ចអ៊ុយក្រែនគឺជា “កិច្ចការបន្ទាន់” ។ ការហៅទូរសព្ទរយៈពេលមួយម៉ោង...
ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូ របស់ជប៉ុន មិនអើពើការរិះគន់ របស់សហគមន៍អន្តរជាតិ និងការរួមគ្នាប្រឆាំងរបស់ប្រជាជនជប៉ុន ចំនួនលើសពី ១សែន៨ម៉ឺននាក់ គ្រោងផែនការកសាងច្រកបង្ហូរទឹក នៅបាតសមុទ្រ សម្រាប់បង្ហូរទឹកសំណល់នុយគ្លេអ៊ែរក្រុង Fukushima នៅពាក់កណ្តាល ខែមេសាតាមទំនើងចិត្ត ។ តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានជប៉ុន ឱ្យដឹងថា សំណង់លើផ្ទៃដីបានសម្រេចរួចហើយ ហើយការងារ ត្រៀមរៀបចំពាក់ព័ន្ធ ក៏បានដំណើរការផងដែរ ។ តាមការប៉ាន់ប្រមាណ នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ជាផ្លូវការនៅ រដូវផ្ការីក ឆ្នាំ២០២៣ ។ រោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ ក្រុង Fukushima ធ្លាប់កើតមានឧប្បត្តិហេតុនុយគ្លេអ៊ែរ ថ្នាក់កំពូល ដូច្នេះទឹកសំណល់នុយគ្លេអ៊ែរ គឺមានសារធាតុវិទ្យុសកម្ម ដែលកើតឡើងដោយសារ ការបំបែកនុយគ្លេអ៊ែរ ជាច្រើន ដែលខុសគ្នាយ៉ាងខ្លាំងជាមួយនឹងគុណភាពទឹក ដែលបានបង្ហូរនៅពេលរោងចក្រអគ្គិសនី ដើរដោយ ថាមពលនុយគ្លេអ៊ែរ ដំណើរការដោយប្រក្រតី ហើយការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ឱ្យចូលក្នុងសមុទ្រ គឺមិនដែលមានក្នុងប្រវត្តិសាស្ត្រនោះទេ ពោលគឺមានគ្រោះថ្នាក់ ដែលមិន អាចប៉ាន់ស្មានបានដ៏ធំសម្បើម ។ ដូច្នេះក្នុងរយៈពេលមួយឆ្នាំកន្លងមក សហគមន៍ អន្តរជាតិ បាន ថ្កោលទោសយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្ត អាត្មានិយមនេះ របស់រដ្ឋាភិបាលជប៉ុន ។ ប្រជាជនជប៉ុនក៏បានរៀបចំធ្វើមីទីញឥតឈប់ឈរ ដើម្បីប្រឆាំងការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូរបស់ជប៉ុន មិនអើពើការប្រឆាំងយ៉ាងខ្លាំង ពីប្រទេសជប៉ុន និងអន្តរជាតិ សោះឡើយ ដោយនៅតែអនុវត្តតាមផែនការ បង្ហូរទឹក សំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ តាមអ្វីដែលហៅថា “តារាងពេលវេលា” ជាបណ្តើរៗ ការនេះបានបង្ហាញយ៉ាង ពេញលេញថា អ្វីដែល ភាគីជប៉ុន ហៅថា “ត្រងស្តាប់មតិប្រជាជន” និងអញ្ជើញអង្គការថាមពលបរិមាណូ អន្តរជាតិ ទៅធ្វើការវាយតម្លៃនៅជប៉ុន សុទ្ធតែជាទង្វើនិយាយផ្សេង ធ្វើផ្សឹង ដែលប៉ុនប៉ងលាក់បាំងការពិត ។ អ្វីដែលមានភាពច្បាស់លាស់នោះ គឺការបង្ហូរទឹកសំណល់ ទៅក្នុងសមុទ្រ មិនមែនជាបញ្ហាឯកជន របស់ជប៉ុននោះទេ តែគឺពាក់ព័ន្ធដល់សន្តិសុខអេកូ-បរិស្ថានសមុទ្រទូទាំងពិភពលោក និងសុខភាពរបស់ប្រជាជន នៃប្រទេសនានា ។ បច្ចុប្បន្ននេះរោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ ទីមួយនៃក្រុង Fukushima បានស្តុកទុកទឹកសំណល់នុយគ្លេអ៊ែរលើសពី១លាន២សែន៥ម៉ឺនតោន ។ ពិតមែនតែភាគីជប៉ុន អះអាងថា នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ បន្ទាប់ពីធ្វើចំណាត់ការរួចក៏ដោយ ក៏ប៉ុន្តែបុគ្គលិកសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បានលើកឡើងថា ទោះបីអ៊ីចឹងក៏ដោយ ក៏នៅតែមានលទ្ធភាព បណ្តាលឱ្យ អ៊ីសូតូបវិទ្យុសកម្មបន្សល់ទុកក្នុងសត្វឬរុក្ខជាតិសមុទ្រ រហូតដល់សន្សំសំចៃ ក្នុងខ្លួនប្រាណមនុស្ស ។ យោងតាម《អនុសញ្ញាច្បាប់សមុទ្រ នៃអង្គការសហប្រជាជាតិ 》ប្រទេសនានា មាន កាតព្វកិច្ច ការពារ បរិស្ថាន សមុទ្រ ត្រូវរ៉ាប់រងទំនួលខុសត្រូវតាមច្បាប់អន្តរជាតិ ។ ប្រសិនបើភាគីជប៉ុន ធ្វើតាមតែទំនើងចិត្តនោះ ប្រទេសជិតខាងនៃអាស៊ីប៉ាស៊ីហ្វិក រហូតដល់ប្រទេសតាមឆ្នេរសមុទ្រ ទូទាំងពិភពលោក សុទ្ធតែមានសិទ្ធិចាត់ប្រតិបត្តិការ ដើម្បីប្តឹងនិងទាមទារប្រាក់សំណង ចំពោះភាគីជប៉ុនតាមរយៈវិធីដូចជាប្តឹងនៅស្ថាប័នតុលាការអន្តរជាតិជាដើម ។ ភាគីជប៉ុន គួរតែ លុបចោលភ្លាម នូវ សេចក្តី សម្រេចចិត្ត ដ៏ខុសឆ្គង ស្តីពី ការបង្ហូរ ទឹកសំណល់ នុយគ្លេអ៊ែរ ទៅក្នុង មហាសមុទ្រ ត្រូវធ្វើ សេចក្តី សម្រេចចិត្ត បន្ទាប់ពី ធ្វើការវាយតម្លៃ យ៉ាងម៉ត់ចត់ ចំពោះ គម្រោង ដោះស្រាយ ទឹកសំណល់ នុយគ្លេអ៊ែរគ្រប់បែបយ៉ាង ដើម្បីឆ្លើយតប ដោយ សមហេតុផល ចំពោះ ប្រជាជន ជប៉ុននិង សហគមន៍ អន្តរជាតិ ក៏ដូចជាបញ្ឈប់ អនុវត្តផែនការ ដ៏មាន គ្រោះថ្នាក់ ដែល បង្ហូរទឹកសំណល់ នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ!
តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុននឹងបញ្ចេញប្រេងបម្រុងចំនួន ១៥លានបារ៉ែលបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដោយសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ ដើម្បីធ្វើឱ្យមានស្ថិរភាពទីផ្សារ ចំពេលមានការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន។ ការចេញផ្សាយនេះ ប៉ះពាល់ទាំងទុនបម្រុងឯកជន និងរដ្ឋ នឹងក្លាយជាផ្នែកមួយដ៏ធំបំផុត របស់ប្រទេស។ IEA ដែលមានសមាជិកចំនួន ៣១ប្រទេស ដែលកំពុងឆ្ពោះទៅមុខជាមួយនឹងការបញ្ចេញស្តុកប្រេងសរុបចំនួន ១២០លានបារ៉ែល ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ...
តូក្យូ ៖ រដ្ឋមន្ត្រីឧស្សាហកម្មបានឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងលុបចោលការនាំចូលធ្យូងថ្ម ពីរុស្ស៊ី ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញការលុកលុយ របស់ខ្លួនទៅកាន់ អ៊ុយក្រែន ដោយចូលរួមជាមួយ ក្រុមប្រទេសឧស្សាហកម្ម ចំនួនប្រាំពីរផ្សេងទៀត នៅក្នុងការផ្លាស់ប្តូរនេះ ។ រដ្ឋមន្ត្រីឧស្សាហកម្មលោក Koichi Hagiuda បានប្រាប់សន្និសីទ សារព័ត៌មានប្រថ្ងៃមួយថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Nobuo Kishi កាលពីដើមសប្តាហ៍កន្លងមក បានធ្វើការប្រកាសថា ក្រសួងទំនងជានឹង ដាក់ពាក្យស្នើសុំកញ្ចប់ថវិកា ចំណាយលើយោធាសម្រាប់ឆ្នាំសារពើភណ្ឌ បន្ទាប់ជាមួយនឹងទំហំច្រើនជាងមុន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការបង្កើនទំហំថវិកាលើកនេះ ស្ថិតនៅក្នុងគោលបំណងសំខាន់ ដើម្បីបង្កើនសមត្ថភាពការពាររបស់ជប៉ុន ដើម្បីអាចបញ្ជៀសការគម្រាមកំហែងណាមួយ ពីបណ្តាប្រទេសមហាអំណាច នៅក្នុងតំបន់។ លោក Kishi បានបញ្ជាក់បែបនេះទៅកាន់ ក្រុមអ្នកកាសែតក្យូដូថា៖កញ្ចប់ថវិកាជាតិ គឺជាឧបករណ៍ចង្អុរបង្ហាញ...
តូក្យូ ៖ ប្រទេសជប៉ុនបានអនុម័ត នៅថ្ងៃអង្គារនេះលើការហាមប្រាម លើការនាំចេញរថយន្តទំនើប និងរបស់របរផ្សេងទៀត ទៅកាន់ប្រទេសរុស្ស៊ី ដែលជាផ្នែកនៃទណ្ឌកម្មសេដ្ឋកិច្ច ជុំវិញការឈ្លានពាន របស់ខ្លួនលើអ៊ុយក្រែន ។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីអនុវត្តការហាមប្រាម នៅថ្ងៃទី០៥ ខែមេសា ដែលនឹងគ្របដណ្តប់គ្រឿងអលង្ការ និងស្នាដៃសិល្បៈផ្សេងៗទៀតផងដែរ ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ទទូចយ៉ាងឱឡារិកដល់ប្រទេសជប៉ុន ឱ្យបញ្ឈប់ទំនាក់ទំនងផ្លូវការ ទាំងអស់ជាមួយតំបន់តៃវ៉ាន់ និងបញ្ឈប់ការបង្ករឿងទាក់ទង នឹងសំណួរជុំវិញដែនកោះមួយនេះ។ អ្នកនាំពាក្យចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើជំនួប និម្មិតនាពេលថ្មីៗនេះ រវាងអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងមេដឹកនាំតំបន់តៃវ៉ាន់លោកស្រី...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងផ្អាកការចរចា សម្រាប់សន្ធិសញ្ញាសន្តិភាព ក្រោយសង្គ្រាម ជាមួយជប៉ុន ដែលចាត់ទុកថា ជាប្រតិកម្មជាក់ស្តែង ចំពោះការដាក់ទណ្ឌកម្ម របស់ជប៉ុនប្រឆាំងនឹងទីក្រុងមូស្គូ ចំពោះការឈ្លានពាន អ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងតូក្យូតវ៉ា ចំពោះចំណាត់ការនេះ កាលពីថ្ងៃអង្គារ ។ រុស្ស៊ីក៏បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបញ្ឈប់កម្មវិធីគ្មានទិដ្ឋាការ ដែលអនុញ្ញាតឱ្យអតីតប្រជាជនជប៉ុន ទៅលេងកោះហុកកៃដូ ដែលគ្រប់គ្រងដោយរុស្សី...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា គ្រួសារនៅតែគ្មានថាមពល ហើយក្រុមហ៊ុន បានធ្វើការវាយតម្លៃការខូចខាត នៅពេលព្រឹក បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត៧,៣ រ៉ិចទ័រ បានវាយប្រហារឆ្នេរ សមុទ្រភាគឦសាន នៃប្រទេសជប៉ុនកាលពីថ្ងៃពុធ ។ គ្រួសារចំនួន៣៦,៤០០នាក់ នៅក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដី...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឯកភាពផ្តល់ថវិកា ចំនួន ៨១៧,៧៥៦ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន២ ក្រោមគ្រោងការជំនួយ ហិរញ្ញប្បទាន ឥតសំណង សម្រាប់គម្រោងអង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ។ ក្នុងនោះ ថវិកាចំនួន ១២០,៤៦១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការ...