តូក្យូ៖ កាសែតជប៉ុនមួយបានឲ្យដឹង នៅក្នុងអត្ថបទមួយកាលពី ពេលថ្មីៗនេះថា ក្នុងនាមជាប្រទេសជិតខាង ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយប្រទេសចិន ជប៉ុន មិនគួរសហការដោយងងឹតងងល់ ជាមួយបណ្តាប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិននោះទេ ប៉ុន្តែត្រូវស្វែងរកការប្រាស្រ័យ ទាក់ទងជាមួយប្រទេសចិន។ នៅក្នុងការអត្ថាធិប្បាយមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោក Mainichi Shimbun បានលើកឡើងថា ប្រទេសចិន និងជប៉ុន...
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា ប្រទេសជប៉ុន បានបញ្ជាក់ ពីករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃលើសពី១០.០០០ករណី ទូទាំងប្រទេសគិតត្រឹមថ្ងៃពុធ ដែលជាលើកទីមួយ ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ។ រដ្ឋាភិបាលក្រុងតូក្យូ បានរាយការណ៍ពីករណីកូវីដ-១៩ថ្មី ចំនួន២.១៩៨នាក់គិតត្រឹមថ្ងៃពុធ ដែលកើនឡើងទ្វេដងពី៩៦២ថ្ងៃមុន ហើយបានកត់ត្រាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៤ខែ...
ភ្នំពេញ៖ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ី ម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ថា ប្រទេសជប៉ុនកំពុងពិចារណា ផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា សម្រាប់ការដោះមីន ការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីផងដែរ ក្នុងចំណោម វិស័យផ្សេងទៀត។...
បរទេស៖នៅថ្ងៃអង្គារនេះប្រទេសជប៉ុនបានប្រកាសអំពាវនាវឲ្យកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយនឹងកោះតៃវ៉ាន់ចំពោះផលិតផលបន្ទះឈីបនៅក្នុងជំនួបសេដ្ឋកិច្ចទ្វេភាគីក្នុងថ្ងៃដដែលនេះ។ ប្រធានសមាគមន៍ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសជប៉ុននិងកោះតៃវ៉ាន់លោក Mitsuo Ohashi ក៏បានធ្វើសេចក្តីថ្លែងកោតសរសើរផងចំពោះផែនការរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសជប៉ុនដោយនិយាយទាំងសង្ឃឹមថានឹងអាចបន្តកិច្ចសហប្រតិបត្តិការគ្នាក្នុងស្ថានភាពគ្រប់រូបភាព។ លោកបន្តថា៖ទោះបីជាក្នុងបញ្ហាវិបត្តិកូវីដដែលបានធ្វើឲ្យការដោះដូរពាណិជ្ជកម្មរវាងភាគីទាំងពីរបានជួបប្រទះនូវបញ្ហាខ្លះៗក្តីប៉ុន្តែទំនាក៉ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពិរគឺនៅតែបន្តនិងកាន់តែស៊ីជម្រៅ។ គួរឲ្យដឹងដែរថាកិច្ចប្រជុំពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងតៃវ៉ាន់និងជប៉ុនជារៀងរាល់ឆ្នាំគឺតែងតែប្រព្រឹត្តទៅនៅក្នុងកោះតៃវ៉ាន់ឬប្រទេសជប៉ុនប៉ុន្តែដោយសារវិបត្តិភាគីទាំងពីរបានត្រឹមជួបគ្នាតាមអនឡាញប៉ុណ្ណោះនៅសប្តាហ៍នេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃអង្គារនេះបានប្រកាសថាកម្មវិធីចាក់វ៉ាក់សាំងរបស់ជាតិក្នុងពេលឆាប់ៗនេះនឹងអាចអនុវត្តការងារចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនដែលមានវ័យក្រោម១២ឆ្នាំជាពិសេសក្នុងពេលដែលប្រទេសកំពុងប្រឈមមុខទៅនឹងការរីករាលដាលនៃវិរុសអូមីក្រុង។ ដូសជម្រុញក៏នឹងត្រូវរៀបចំដើម្បីចាក់ជូនពលរដ្ឋពេញវ័យផងដែរនៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដ៏ធំបំផុតរបស់ប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយកងកម្លាំងការពារជាតិហើយវាគ្រោងនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។ ជាផ្នែកមួយនៃកិច្ចខិតខំដើម្បីទប់ស្កាត់ការរីករាលដាលនៃវិរុសពូជថ្មីអូមីក្រុងនេះលោក Kishida ក៏បានប្រកាសផងដែរដើម្បីដាក់បម្រាមចំពោះពលរដ្ឋនិងជនបរទេសទាំងឡាយរហូតដល់ចុងខែកុម្ភៈ៕ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ ប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលជប៉ុន បានសម្តែងការមិនពេញចិត្ត ចំពោះការបាញ់សាកល្បងមីស៊ីល ជាលើកទីពីរ ដែលធ្វើឡើងដោយប្រទេស កូរ៉េខាងជើង ក្នុងមួយសប្តាហ៍ ដោយនិយាយថា វាធ្វើឱ្យខូចដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា...
បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនវ បានព្រមព្រៀងរក្សាឲ្យកងទ័ពរបស់ខ្លួន ស្ថិតនៅក្នុងមូលដ្ឋានយោធា ក្នុងប្រទេសជប៉ុន និងដាក់កំហិតលើសកម្មភាព ចេញក្រៅបន្ទាយនៅក្នុង ប្រទេសកូរ៉េខាងត្បូង ស្របពេលដែលមាន ករណីឆ្លងជម្ងឺកូវីដ១៩ កើនឡើង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងអាមេរិកប្រចាំប្រទេសជប៉ុន...
ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសគាំទ្រនូវគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកែលម្អរ ស្ថានភាព នៅប្រទេសមីយ៉ាន់ម៉ា។ ការប្រកាសគាំទ្រពីសំណាក់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បែបនេះ ធ្វើឡើងក្រោយសម្ដេចតេជោ បញ្ចប់ដំណើរ ទស្សនកិច្ចរយៈ២ថ្ងៃ នៅមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលស្ថានការណ៍នយោបាយ នៅក្នុងប្រទេសនេះ...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កំពុងរៀបចំដាក់ខេត្ត ចំនួន៣ ក្រោមស្ថានភាព អាសន្នមួយនៅថ្ងៃសុក្រនេះ ចំពេលមានការកើនឡើង នៃករណីជំងឺកូវីដ-១៩ ដែលបណ្តាលមកពីបុគ្គលិកយោធា អាមេរិក ដែលមានមូលដ្ឋាន នៅក្នុងខេត្ត ដែលបង្កការរីករាល ដាលមេរោគ។ ខេត្តអូគីណាវ៉ាភាគខាងត្បូងបំផុត របស់ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះ សម្រាប់មូលដ្ឋានទ័ពអាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន នាព្រឹកថ្ងៃព្រហស្បតិ៍នឹងធ្វើការចុះ ហត្ថលេខារវាងគ្នាទៅលើ កិច្ចព្រមព្រៀងមួយដើម្បីបង្កើន កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិនិងសន្តិសុខ។ កិច្ចព្រមព្រៀងនេះត្រូវបានមេដឹកនាំ និងប្រទេសទាំងពីរបានធ្វើការលើក សរសើរថា គឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញបែរជាមើលឃើញថា វាកំពុងធ្វើឲ្យមានការអាក់អន់ចិត្ត និងមិនសប្បាយចិត្តទៅវិញ ដោយរដ្ឋាភិបាលក្រុងប៉េកាំងទៅវិញ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison...