ព័ត៌មានអន្តរជាតិ
ការទទួលទានដំណេកមិនគ្រប់គ្រាន់ ធ្វើអោយមានហានិភ័យខ្ពស់ កើតជម្ងឺទឹកនោមផ្អែម
អាមេរិក៖ អ្នកស្រាវជ្រាវបាននិយាយថា អ្នកដែលដេកតិចជាង ៦ម៉ោងនៅពេលយប់ ប្រឈមមុខខ្ពស់ នឹងការកើនឡើងជាតិស្ករក្នុងឈាមដែលជា មូលហេតុនាំឲ្យកើតរោគទឹកនោមផ្អែម។ ពួកគេក៏បានរកឃើញដែលថា អ្នកដែលមិនបានដេកគ្រប់គ្រាន់ នៅក្នុងអំឡុងពេលធ្វើការមានអត្រាខ្ពស់ ជាងអ្នកធម្មតារហូតដល់៥ដង ក្នុងការកើតមានភាពមិនប្រក្រតីដែលនាំ ឲ្យកើតជម្ងឺទឹកនោមផ្អែមប្រភេទពីរបាន។ ប្រមាណមួយភាគបីនៃមនុស្សពេញវ័យ នៅក្នុងចក្រភពអង់គ្លេស តែងតែដេកពេលយប់បាន ត្រឹម ៥ម៉ោង ឬតិចជាងនេះ ហើយជាមធ្យមគឺ ៧ម៉ោង ដែលអ្នកស្រាវជ្រាវបានផ្តល់ជាយោបល់ថា...