ព័ត៌មានអន្តរជាតិ
ចិន ជំរុញឲ្យបញ្ចប់ជម្លោះប្រដាប់អាវុធ ដ៏សាហាវនៅក្នុងប្រទេសស៊ូដង់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន អំពាវនាវឱ្យភាគីទាំងពីរ នៃជម្លោះនៅក្នុងប្រទេសស៊ូដង់ បញ្ចប់ការប្រយុទ្ធគ្នា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងទប់ស្កាត់ការកើនឡើង នៃភាពតានតឹងបន្ថែមទៀត។ អ្នកនាំពាក្យបានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹងសំណួរ ស្តីពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធដ៏ខ្លាំងក្លា ដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ម៉ោងក្នុងស្រុករវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សនៅទីក្រុងកាធុម និងកន្លែងផ្សេងទៀតក្នុងប្រទេស។ ជម្លោះដ៏សាហាវរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងរដ្ឋធានីកាធុម...