ព័ត៌មានអន្តរជាតិ
ចិន នឹងចូលរួមដោះស្រាយ ជម្លោះព្រំដែនរវាង ថៃនិងកម្ពុជា
បរទេស៖ ក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេសចិនបានជំរុញកម្ពុជា និងថៃ ឱ្យដោះស្រាយជម្លោះព្រំដែនតាមរយៈការសន្ទនាជាមិត្ត ដោយចិនផ្តល់តួនាទីក្នុងន័យស្ថាបនា ដោយរក្សាជំហរ “យុត្តិធម៌ និងមិនលម្អៀង”។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការបរទេសចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសលោក Wang Yi បានជំរុញឱ្យមានការរួមរស់ដោយសន្តិភាពរវាងប្រទេសជិតទាំងពីរ...