ព័ត៌មានជាតិ
មតិពលរដ្ឋ៖ ផ្លូវជាតិលេខ២ ចាប់ផ្ដើមជួសជុល ដោយយកផេះថ្ម មកបាចពីលើការរោយកៅស៊ូស្ដើងៗ (ហុយ) ហាក់គ្មានស្ដង់ដា
តាកែវ៖ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ២ ភ្នំពេញ-តាកែវ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ចេញនូវមតិរិះគន់ក្នុងន័យស្ថាបនា ថា ផ្លូវជាតិលេខ២ ចាប់ផ្ដើមជួសជុល ដោយយកផេះថ្ម មកបាចពីលើការរោយកៅស៊ូស្ដើងៗ (ហុយ) ហាក់គ្មានស្ដង់ដា។ ផ្លូវជាតិលេខ២នេះ ត្រូវបានដេញថ្លៃសាងសង់ដោយក្រុមហ៊ុនកូរ៉េ (ហាន់ស៊ីង) ដែលហ៊ានដេញថ្លៃទាប។ ពលរដ្ឋសង្កេតឃើញថា ផ្លូវនេះមានកន្លែងខ្លះមានសភាពស្រុត-ប៉ោង ហើយមុនថ្ងៃបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ...