ព័ត៌មានជាតិ
គម្រោង លើកកម្រិតគុណភាព និងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ២១B សម្រេចជិត១០០%
ភ្នំពេញ៖ តាមរបាយការណ៍ អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងលើកកម្រិតគុណភាព និងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ២១B ចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៩៥%ហើយ។ កាលពីថ្ងៃទី២៦ មករា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង...