ព័ត៌មានជាតិ
សាស្រ្តាចារ្យរដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តពលរដ្ឋមានអាយុចាប់ពី៤០ឆ្នាំឡើង ប្រញ៉ាប់ទៅពិនិត្យមើលជាតិស្ករក្នុងឈាម
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យមើលជាតិស្ករនៅក្នុងឈាម។ នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តីក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី ទិវាជំងឺទឹកនោមផ្អែមពិភព លោក ក្រោមប្រធានបទ “ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម” រៀបចំដោយក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO)នាថ្ងៃ២០ វិច្ឆិកា។ លោករដ្ឋមន្រ្តីបានផ្ញើសារលើកទឹកចិត្តទៅកាន់ប្រជាពលរដ្ឋឲ្យទៅរកជាតិស្ករនេះ ដើម្បីបង្ការជំងឺទឹកនោមផ្អែម ពីព្រោះជំងឺទឹកនោមផ្អែមនៅកម្ពុជាគឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គលគ្រួសារ និងប្រព័ន្ធសុខាភិបាល។ ដូច្នេះប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព...