ព័ត៌មានអន្តរជាតិ
ក្រុមអ្នកជួយសង្គ្រោះខិតខំជួយ សង្គ្រោះអ្នកជីករ៉ែនៅចិន ជាចុងក្រោយដែលជាប់ខាងក្នុងអណ្តូងរ៉ែ ខណៈ២០នាក់ ត្រូវបានទាញចេញមកក្រៅ
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បានខិតខំយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកកម្មករចុងក្រោយដែលជាប់នៅក្រោមដីក្នុងអណ្តូងរ៉ែធ្យូងថ្មដែលលិចទឹក បន្ទាប់ពីបានទាញក្រុមដែលនៅរស់រានមានជីវិត ខណៈដែលអាជ្ញាធរបានប្តេជ្ញាបង្ក្រាបប្រតិបត្តិការខុសច្បាប់ដែលបានកើនឡើងជាការឆ្លើយតបទៅនឹងការកើនឡើងតម្លៃរ៉ែ ។ ក្រុមមនុស្ស២១នាក់ត្រូវបានជាប់គាំងនៅគ្រាដែលអណ្តូងរ៉ែ បានជន់លិចកាលពីល្ងាចថ្ងៃពុធនៅក្នុងទីក្រុង Xiaoyi ក្នុងខេត្ត Shanxi ដែលផលិតធ្យូងថ្ម ស្ថិតនៅភាគខាងជើងរបស់ប្រទេសចិន ដែលជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងសង្គ្រោះដ៏ធំមួយ។...