ព័ត៌មានជាតិ
ក្រសួងកសិកម្ម ស្វាគមន៍ក្រុមហ៊ុននានា មានបំណងចង់ផលិត ឬនាំចូលជីកសិកម្មមានគុណភាព និងតម្លៃសមរម្យមកចែកចាយនៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសស្វាគមន៍ និងលើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មមានគុណភាព និងមានតម្លៃសមរម្យមកចែកចាយនៅកម្ពុជា។ យោងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី៧ ធ្នូ បានឲ្យដឹងថា «ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត...