ព័ត៌មានជាតិ
ទិវាបរិស្ថានជាតិ និងពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស»
ភ្នំពេញ ៖ ក្នុងបរិបទប្រទេសកម្ពុជា កំពុងទទួលរងនូវវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស» តាមរយៈការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមនានារបស់ក្រសួងបរិស្ថាន។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កម្មវិធីនេះ មានគោល បំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ...