ភ្នំពេញ៖ លោក សយ សុភាព និងលោកបណ្ឌិត ហេង ប៊ុនអុី ស្ថាបនិក ជីសរីរាង្គព្រៃស្នួល នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមវេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈ គំរូកសិកម្មតាមកិច្ចសន្យា និងភាពជាដៃគូបរិយាប័ន្ន”។ វេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ២០២៤ នេះធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដែលសហការរៀបចំដោយ...
សំរោង-តាកែវ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានចាត់តាំងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ចុះត្រួតពិនិត្យដោយផ្ទាល់ នៅរោងសិប្បកម្ម ផលិតជីសរីរាង្គព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ មន្រ្តីជំនាញរួមមាន៖ លោក អំ ភិរម្យ និង លោក...
តាកែវ៖ លោក សយ សុភាព ក្នុងនាមស្ថាបនិកម្នាក់ ក្នុងការផលិតជីសរីរាង្គព្រៃស្នួល បានបង្ហាញសេចក្ដីរំភើបរីករាយ ដែលបានខិតខំបង្កើតផលិតផលថ្មី សម្រាប់ផ្នែកកសិកម្ម។ សូមរំលឹកថា ជីសរីរាង្គព្រៃស្នួល ត្រូវបានផលិតឡើងដោយស្នាដៃកូនខ្មែរ ដែលមានលោក សយ សុភាព និងលោកបណ្ឌិត ហេង ប៊ុនអុី អតីនិស្សិតខ្មែរសិក្សានៅអតីតសហភាពសូវៀត ព្រមទាំងអ្នកជំនាញផ្សេងៗ ជាច្រើនទៀត រួមសហការគ្នា...
តាកែវ៖ កសិករឃុំចំប៉ា ដែលបានប្រើប្រាស់ជីសរីរាង្គព្រៃស្នួល បានបង្ហាញក្ដីរំភើបរីករាយ បន្ទាប់ពីទទួលបាន ទិន្នផលស្រូវកើនឡើង គួរឱ្យកត់សម្គាល់។ ក្នុងទឹកមុខញញឹមរីករាយ លោក គង់ វ៉ុង កសិករគំរូឃុំចំប៉ា បានថ្លែងប្រាប់ឱ្យដឹងថា នៅក្នុងឆ្នាំនេះលោកទទួលបាន ទិន្នផលស្រូវ១២៩ប៉ាវ (១ប៉ាវ៨០គីឡូក្រាម) ក្នុងទំហំដី១.៥ហិចតា ដែលកើនឡើងជាង៣០ប៉ាវ បើប្រៀបទៅនឹងឆ្នាំមុនៗ ។ ចំពោះតម្លៃស្រូវនៅក្នុងឆ្នាំនេះលោកលក់បានក្នុងថ្លៃ ១២០០រៀលក្នុងមួយគីឡូក្រាម។ចំពោះពូជស្រូវគឺលោក...
តាកែវ៖ ជីសរីរាង្គព្រៃស្នួល ដែលជាប្រភេទជីទឹក សម្រាប់ប្រើប្រាស់ទៅលើដំណាំបន្លែផ្លែឈើគ្រប់ប្រភេទ ជាពិសេសលើដំណាំស្រូវ ពោត ដំឡូង សណ្ដែក។ល។ ត្រូវទទួលបានការចាប់អារម្មណ៍ ពីសំណាក់ប្រជាពលរដ្ឋតំណាងឱ្យសហគមន៍តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ការចាប់អារម្មណ៍នេះ ធ្វើឡើងក្នុងឱកាសក្រុមការងារនៃសហគមន៍តាំងក្រសាំង ដឹកនាំដោយ លោក ហ៊ុន ប៊ុនរ៉ា នាយមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ និងមានការចូលរួមពីតំណាងប្រជាពលរដ្ឋមកពីភូមិចំនួន៦ (ចំបក់កន្ទ្រាញ...
តាកែវ៖ ជីសរីរាង្គព្រៃស្នួល (ជីទឹក) ដែលជាសមិទ្ធផល ផលិតដោយស្នាដៃកូនខ្មែរ ត្រូវបានដាក់តាំងបង្ហាញជាលើកដំបូង នៅក្នុងព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ដែលប្រព្រឹត្តិធ្វើឡើង នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ...
ភ្នំពេញ៖ ជាភ្ញៀវបរទេសដំបូង លោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីត ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញទស្សនកិច្ច រោងសិប្បកម្ម ផលិត ជីសរីរាង្គព្រៃស្នួល ដែលមានទីតាំងនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។...