ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាឱ្យនាំមន្រ្តីនគរបាលចរាចរណ៍ម្នាក់ យកមកអប់រំ ក្រោយពួនស្ទាក់ចាប់ពលរដ្ឋ
ភ្នំពេញ ៖ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាំមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ យកមកអប់រំ នឹងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ ក្រោយលួចពួនស្ទាក់ចាប់ ប្រជាពលរដ្ឋនៅពេលខុសច្បាប់ចរាចរណ៍។ តាមយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រោយទទួលបាន នៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមជុំវិញ បញ្ហាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ ឈរអនុវត្តច្បាប់ចរាចរណ៍...