ព័ត៌មានអន្តរជាតិ
ជើងហោះហើរមួយរបស់ឥណ្ឌូនេស៊ី ទទួលបានជោគជ័យក្នុងការហោះហើរ ដោយប្រើប្រាស់ប្រេងឥន្ធនៈលាយជាមួយ នឹងប្រេងដូង
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា ក្រុមហ៊ុនដឹកជញ្ជូនដែលបំពាក់ទង់ជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ឈ្មោះថា Garuda Indonesia បានឲ្យដឹងថា ខ្លួនបានទទួលជោគជ័យក្នុងការហោះហើរយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្ម ដោយប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍លាយជាមួយនឹងប្រេងដូង ។ យន្តហោះ Boeing 737-800NG ដែលមានមនុស្សជិះលើសពី១០០នាក់ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៅក្នុងខេត្ត Banten...