ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ ប្រកាសស្វែងរក បុគ្គល ឈ្មោះ យ៉ន យោគ ដែលបានរត់គេចខ្លួន នៅពេលអាជ្ញាធរ តម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅ ក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមាន...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ គឺឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា កាលពីម្សិលមិញបានផ្តល់ការធានាបន្ថែមទៀតថា ប្រជាជនថៃទាំងអស់នឹងទទួលបានការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ហើយលោកក៏បានព្រមានដល់ប្រព័ន្ធផ្សព្វផ្សាយកុំ ឲ្យផ្សាយព័ត៌មានណាមួយឈានទៅដល់ការភាន់ច្រលំលើកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ថា ដំបូងឡើយរដ្ឋាភិបាលកំពុងធ្វើការដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ ដូច្នេះអ្នកដែលត្រូវការបំផុតអាចត្រូវបានរៀបចំចាក់មុនគេ។ លោកបន្ថែមថា «...
ភ្នំពេញ ៖ ក្មេងប្រុសអាយុប្រហែល៣ឆ្នាំដែលជា សះស្បើយពីជំងឺកូវីដ១៩បានធ្វើឲ្យមានការចាប់ អារម្មណ៍ខ្លាំងពីសាធារណជននោះ គឺរូបគេឆ្លងតែម្នាក់ឯងប៉ុណ្ណោះ ខណៈឪពុក-ម្តាយមិនបានឆ្លងជំងឺ នោះទេ។ រូបភាព២សន្លឹករបស់ក្មេងប្រុសនេះ បានចាប់អារម្មណ៍ខ្លាំងក្រោយដើរចេញមកពីមណ្ឌលព្យាបាលជំងឺកូវីដ១៩។ តាមការឲ្យដឹងពីឪពុក របស់ក្មេងប្រុស បានបញ្ជាក់ថា ម្ដាយ-ឪពុក របស់គេមិនមានវិជ្ជមានកូវីដ១៩ នោះទេ គឺក្មេងប្រុសនេះបានមកព្យាបាល ជាមួយមីងរបស់គេ ហើយបានជាសះស្បើយមុនម្តាយមីង៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរ ចំនួន៤នាក់ ក្នុងនោះ បុរសអាយុ៦៥ឆ្នាំ និងម្នាក់ទៀត៧២ឆ្នាំ ដោយឡែក ស្ដ្រីអាយុ៤០ឆ្នាំ និងម្នាក់ទៀតអាយុ៤០ឆ្នាំ ដោយសារជំងឺកូវីដ-១៩៕
ភ្នំពេញៈ ដោយសារការកើនឡើង ជាគំហុក នៃអត្រាអ្នកឆ្លងជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យរៀបចំ ទីកន្លែងបន្ថែម សម្រាប់ព្យាបាល ប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវី១៩ ដើម្បីខិតខំពង្រីក អោយអស់លទ្ធភាព ក្នុងការជួយព្យាបាល នៅតាមមន្ទីរពេទ្យនិង មណ្ឌលព្យាបាលជំងឺកូវីដ១៩ មុននឹងឈានទៅដល់ការដាក់ ឱ្យមានការព្យាបាល នៅតាមផ្ទះ ជាលក្ខណៈទំលំទូលាយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានជាសះស្បើយពីជំងឺកូវីដ១៩ថ្មី ចំនួន៩៤នាក់ និងមានអ្នកមានឆ្លងថ្មី ៦៣នាក់ ។ ក្នុងនោះ អ្នកឆ្លងថ្មីមាននៅភ្នំពេញ ចំនួន៣១នាក់ ស្វាយរៀងចំនួន២២នាក់ ព្រះសីហនុចំនួន៦នាក់ កំពង់ឆ្នាំងម្នាក់ កោះកុងម្នាក់ កណ្តាលម្នាក់ និងព្រៃវែងម្នាក់។ គិតត្រឹមព្រឹកថ្ងៃ៥ មេសា កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩...