ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃចន្ទនេះមានចំនួន១៣.៧៧០នាក់ ក្នុងនោះរាប់ទាំង១៣.៧៥៨នាក់អ្នកឆ្លងជំងឺក្នុងស្រុក និង១២នាក់ជាអ្នកនាំចូល ។ ភាគច្រើននៃករណីសហគមន៍ត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូង ក្នុងនោះរាប់ទាំង១.៥៥៤នាក់ នៅក្រុងហូជីមិញ ហើយ៩១៣នាក់ នៅខេត្ត Can Tho និងចំនួន...
តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន នឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ របស់ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna ចំនួន ១,៦៣ លានដូស បន្ទាប់ពីរបាយការណ៍ថា មានការចម្លងរោគ នៅក្នុងដបវ៉ាក់សាំងជាច្រើន។ ក្រុមហ៊ុនផលិតឪសថ Takeda និងក្រសួងសុខាភិបាល ដែលទទួលបន្ទុកផ្នែកលក់ និងចែកចាយវ៉ាក់សាំង Moderna នៅប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួនបានទទួលរបាយការណ៍ពីមជ្ឈមណ្ឌលចាក់វ៉ាក់សាំងជាច្រើនថាសារធាតុបរទេស...