ព័ត៌មានអន្តរជាតិ
WHO៖ វៀតណាម លុបបំបាត់ជំងឺត្រអក ចេញពីបញ្ហាសុខភាពសាធារណៈ
ម៉ានីល៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការលុបបំបាត់ជំងឺត្រអក ដោយជោគជ័យរបស់ប្រទេសវៀតណាម ដែលជាមូលហេតុឆ្លងដ៏សំខាន់នៃ ភាពពិការភ្នែកនៅទូទាំងពិភពលោក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងសុខភាពពិភពលោក។ ក្នុងសម័យប្រជុំលើកទី៧៥ នៃគណៈកម្មាធិការតំបន់ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច ស្ថាប័នសុខាភិបាល បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់វៀតណាម ដោយថា ប្រទេសនេះបានអនុវត្តវិធានការ ត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងបានព្យាបាលមនុស្សរាប់សែននាក់ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ។ យោងតាមអង្គការសុខភាពពិភពលោក ជំងឺត្រអកធ្លាប់ជាបញ្ហាសុខភាពសាធារណៈ...