ព័ត៌មានជាតិ
អ្នកឯកទេស ជំងឺទឹកនោមផ្អែម ៖ ជំងឺទឹកនោមផ្អែមប្រភេទទី១ ភាគច្រើនកើតលើកុមារ
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត វី ឌុច្ជដា អ្នកឯកទេស ជំងឺទឹកនោមផ្អែម បានលើកឡើងពីករណីជំងឺទឹកនោមផ្អែមប្រភេទទី១ ភាគច្រើនកើតលើកុមារតូចៗ ដោយសារកក្តាអង់ទីគ័រ និងប្រព័ន្ធភាពស៊ាំក្នុងខ្លួន ។ លោកវេជ្ជបណ្ឌិត វី ឌុច្ជដាបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៤ កក្កដាថា “ជំងឺទឹកនោមផ្អែមដែលកើតលើកុមារ ឬក៏យើងហៅថា ជំងឺទឹកនោមផ្អែមប្រភេទទី១ អាហ្នឹងភាគច្រើនវាកើតទៅលើកុមារ ។...