ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង រកឃើញករណី ឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក១កន្លែង និងបញ្ជាឲ្យបិទជាបន្ទាន់
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា ក្រសួងកសិកម្មបានឲ្យដឹង នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ហៅកាត់ថា (ASF) មួយផ្សេងទៀត ដោយបានចេញបញ្ជាឱ្យកសិដ្ឋានចិញ្ចឹមជ្រូកនោះផ្អាកដំណើរការ និងកន្លែងពាក់ព័ន្ធនៅក្នុងតំ បន់ភាគខាងជើង របស់ប្រទេសនេះ ។ ករណីជំងឺប៉េស្តអាហ្វ្រិកលើកទី៥នៅ ក្នុងប្រទេសក្នុងឆ្នាំ២០២៣នេះត្រូវបានបញ្ជាក់ បន្ទាប់ពីសត្វជ្រូកចំនួន៥០ក្បាល បានងាប់នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ដែលមានសត្វជ្រូកចំនួន១២.៨៤២ក្បាលដែលបានចិញ្ចឹមនៅក្នុងតំបន់...