ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញបុរសម្នាក់វ័យ២៦ ឆ្នាំ មានទីលំនៅក្នុងភូមិក្រវ៉ាន់ ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កើតជំងឺផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ខណៈអ្នកជំងឺកំពុងស្ថិតក្រោមការជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីកុមារា អាយុ១១ឆ្នាំម្នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើកុមារាអាយុ ១១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញប្រកាសព័ត៌មាន ពីករណីជំងឺផ្តាសាយបក្សី(H5N1)កើតលើក្មេងស្រីអាយុ ៥ឆ្នាំ រស់នៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ នេះជាករណីទី២ហើយ កើតឡើងនាពេលថ្មីៗនេះ ក្រោយស្ងាត់អស់មួយរយៈពេលកន្លងមក។ តាមរយៈសេចក្ដីប្រកាសបានឲ្យដឹងថា ក្មេងស្រីនេះ មានគ្រុនក្តៅ និងត្រូវជាបងជីដូនមួយ ក្មេងប្រុសអាយុ៣ឆ្នាំវិជ្ជមានកាលពីថ្ងៃទី៥ កក្កដា ព្រមទាំងរស់នៅផ្ទះជាមួយគ្នា។ បច្ចុប្បន្ន...
ភ្នំពេញ៖កុមារីអាយុ២ឆ្នាំ១កណីទៀតបានស្លាប់ និងត្រូវបានបញ្ជាក់ថាវិជ្ជមាន វីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។កុមារីរូបនេះមានទីលំនៅក្នុងភូមិ ឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ តាមការ សាកសួរ បង្ហាញថា នៅផ្ទះកុមារីមានមាន់ងាប់ជាហូរហែរ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅយប់ថ្ងៃទី៩ ខែតុលា...