ព័ត៌មានអន្តរជាតិ
ជំនួញរបស់កូរ៉េខាងជើងជាមួយចិន បានធ្លាក់ចុះ ៨០ភាគរយ ក្នុងឆ្នាំ២០២០
បរទេស៖ យោងតាមការប៉ាន់ស្មាន់មួយ ពីទីភ្នាក់ងារលើកកម្ពស់ជំនួញ និងការវិនិយោគកូរ៉េរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថាជំនួញពីរផ្លូវ រវាងកូរ៉េខាងជើងនិងដៃគូដ៏ធំបំផុតរបស់ខ្លួន គឺប្រទេសចិន បានធ្លាក់ចុះ៨០,៧ភាគរយ នៅក្នុងឆ្នំា២០២០ ស្របពេលមានការរាតត្បាត ពីមេរោគកូរ៉ូណា។ ប្រទេសកូរ៉េខាងជើង បាននាំចូលទំនិញប្រហែល ៤៩១,០៦លានដុល្លារ ពីប្រទេសចិន កាលពីឆ្នាំមិញ ចំណែកការនាំចេញទំនិញនិងផលិតផលត្រឹមតែ ៤៨លានដុល្លារប៉ុណ្ណោះ ទៅកាន់ប្រទេសចិន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន...