ព័ត៌មានជាតិ
អ្នកទេសចរណ៍ បោះតង់ជាប់ នៅជ្រោះឱមាល់ បានមកដល់កន្លែង សុវត្ថិភាពហើយ
ភ្នំពេញ ៖ អ្នកទេសចរណ៍ ដែលបានបោះតង់នៅលើជ្រោះឱមាល់ នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពតបានឆ្លងមកដល់ កន្លែងសុវត្ថិភាពហើយ ។ នេះបើតាមស្នងការខេត្តកំពត នារសៀលថ្ងៃ៣០ កក្កដា ។ ក្រោយពួកគេមកដល់កន្លែង សុវត្ថិភាពហើយ លោកស្នងការខេត្ត ក៏បានស្នើឲ្យពលរដ្ឋទាំងអស់ ផ្អាកការមកបោះតង់ លើជ្រោះឱមាល់ រង់ចាំអាកាសធាតុល្អ ប្រសើរវិញសិន ៕