ព័ត៌មានអន្តរជាតិ
ចិន ប្រកាសដាក់ទណ្ឌកម្ម សមាជិកសភាអង់គ្លេស និងក្រុមហ៊ុនមួយចំនួនទៀត
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្ម បែបសងសឹកបន្ថែមទៀត ពាក់ព័ន្ធនឹងបញ្ហានៅតំបន់ Xinjiangដោយដាក់គោលដៅសំខាន់ ផ្តោតទៅលើក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួននៅក្នុងប្រទេសអង់គ្លេស ដោយបានបញ្ជាក់ថា ពួកគេជាអ្នកបង្កើតព័ត៌មាន មិនពិតអំពីបញ្ហាពលរដ្ឋមូស្លីម Uyghur។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រក្រសួងការបរទេសចិន បាននិយាយថា អង់គ្លេសបានធ្វើការដាក់ទណ្ឌកម្ម មកលើក្រុមហ៊ុននិងបុគ្គល ជាពលរដ្ឋចិនដោយឯកតោភាគីដោយយកឡេសថា ជាបញ្ហាសិទ្ធមនុស្សនៅក្នុងទីក្រុង...